អាជ្ញាធរខេត្តជាប់ព្រំដែនខ្មែរ-ថៃ និងវៀតណាម អះអាងថាកំពុងបន្តវិធានការយ៉ាងតឹងរឹង និងម៉ឹងម៉ាត់ ក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ បន្ទាប់ពីមានការចេញបញ្ជាភ្លាមៗ របស់ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃចន្ទ នេះ។ ជាបទបញ្ជាថ្មីតាមរយៈសារជាសំឡេង ក្រោយពីរកឃើញថា ពលករខ្មែរមួយចំនួនដែលធ្វើដំណើរមកពីប្រទេសថៃ នៅតែមានចំនួនច្រើន ហើយអ្នកខ្លះបានគេចវេសពីការធ្វើចត្តាឡីស័ក។