គណៈកម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹង និងអង្កេតនៃព្រឹទ្ធសភា និងក្រុមមេធាវីស្ម័គ្រចិត្តលោក ហ៊ុន សែន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងគោលបំណងអនុវត្តច្បាប់ការពារសិទ្ធិ និងផលប្រយោជន៍ជូនពលរដ្ឋកម្ពុជា ជាពិសេសការពារដល់ស្រ្តីទន់ខ្សោយ ដែលងាយរងគ្រោះ ពុំមានលទ្ធភាពទទួលបានការការពារតាមផ្លួវច្បាប់។