ក្រុមការងារបច្ចេកទេសរៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជាបានកំណត់គោលដៅបញ្ចប់ការពិគ្រោះយោបល់លើឯកសារទស្សនទាននៃគោលនយោបាយនេះជាមួយគ្រប់ភាគីពាក់ព័ន្ធនៅដំណាច់ខែមីនាឆ្នាំនេះ ដើម្បីឱ្យថ្នាក់ដឹកនាំ និងរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌សម្រេចក្នុងការរៀបចំជាច្បាប់ ឬជាគោលនយោបាយជាតិយកទៅអនុវត្ដនៅទូទាំងប្រទេសកម្ពុជា។