ការដាក់អន្ទាក់ ការបំពុលតាមត្រពាំង និងកំណើនការបរបាញ់ ជាកត្តាគំរាមកំហែងដល់សត្វព្រៃដែលអង្គការ BirdLife មានការព្រួយបារម្ភយ៉ាងខ្លាំង។ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃលំផាត់បានប្រទះឃើញសត្វឈ្លូសចំនួន ២ក្បាលងាប់ ដោយសារជាប់អន្ទាក់ព្រានព្រៃក្នុងដែនជម្រកសត្វព្រៃលំផាត់ ខេត្តរតនគិរី ឆ្នាំ២០២១។ នេះបើតាមទំព័រហ្វេសប៊ុករបស់អង្គការ BirdLife នៅថ្ងៃទី១១ ខែកុម្ភៈ។