ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នឹងបញ្ជូនខ្លួនអតីតអធិការនគរបាលស្រុកកំរៀង លោក គឹម ពន្លក ទៅកាន់សាលាដំបូងខេត្តនៅថ្ងៃនេះ ក្រោយសមត្ថកិច្ចរកឃើញថា បានប្រព្រឹត្តខុសនីតិវិធី ដោយបានដោះលែងមេខ្យល់នាំពលករខ្មែរឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា គេចវេះពីការធ្វើចត្តាឡីស័ក។