លោកស្រីមួរ សុខហួរ អនុប្រធានអតីតគណបក្សសង្រ្គោះជាតិនៅយប់មិញនេះ បានចេញមកប្រកាសគាំទ្រដល់ប្រជាពលរដ្ឋភូមាដែលកំពុងនាំគ្នាធ្វើបាតុកម្មយ៉ាងគគ្រឹកគគ្រេងប្រឆាំងនឹងក្រុមយោធាដែលបានធ្វើរដ្ឋប្រហារទម្លាក់លោកស្រីអ៊ុងសាន សូជី ប្រធានគណបក្សប្រឆាំងភូមាជាប់ឆ្នោត។ សម្រាប់លោកស្រីមួរ សុខហួរ អតីតបក្សប្រឆាំងមិនអាចព្រងើយកន្តើយចំពោះបញ្ហានៅភូមាបានឡើយ។ ប៉ុន្តែ គណបក្សកាន់អំណាចនៅកម្ពុជា បានអះអាងថា លោកស្រីមួរ សុខហួរ មិនត្រូវទាញខ្លួនឯងទៅភ្ជាប់នឹងបញ្ហាលោកស្រីអ៊ុងសាន សូជីទេ ព្រោះអីខុសគ្នាដូចមេឃ និងដី។