ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន បានដាក់ចេញបទបញ្ជាក្តៅៗចំនួន២ដង ដោយបញ្ជាឲ្យមេទ័ព មេកងរាជអាវុធហត្ថ និងមេប៉ូលីស ត្រូវដាក់ពង្រាយកងកម្លាំងប្រដាប់អាវុធក្រោមការគ្រប់គ្រងរបស់ខ្លួន ដើម្បីរឹតបន្តឹងការធ្វើចត្តាឡីស័ក។ បទបញ្ជានេះកើតឡើងស្របពេលដែលកម្ពុជាទើបរកឃើញករណីកូវីដ១៩បំប្លែងខ្លួនថ្មីចំនួន៣ករណីដែលនាំចូលពីក្រៅប្រទេស ខណៈពលករមកពីក្រៅប្រទេសមួយចំនួនគេចវេះពីការធ្វើចត្តាឡីស័ក។