គាំទ្រការអំពាវនាវឱ្យមានការទម្លាក់បទចោទប្រកាន់លើសកម្មជនទាំងនេះនិងដោះលែងពួកគាត់ឱ្យមានសេរីភាពពេញលេញ។
នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២១ នេះ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះលើសំណុំរឿងរបស់យុវជនចំនួន ៧ នាក់ រួមមាន ក្រុមយុវជនខ្មែរថាវរៈចំនួន ៥ នាក់ និងសមាជិកសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរចំនួន២នាក់ ព្រមទាំង អតីតមន្រ្តី និងសកម្មជនគណបក្សសង្គ្រោះជាតិចំនួន៨នាក់ទៀតដែលត្រូវបានចោទប្រកាន់ក្នុងសំណុំរឿងជាមួយគ្នា។ អ្នកទាំងអស់នោះត្រូវបានចោទប្រកាន់ពីបទ «ញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម និងផ្តើមគំនិតញុះញង់ឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម»។ នៅក្នុងសវនាការជំនុំជម្រះនោះមានវត្តមានតែជនជាប់ចោទដែលស្ថិតក្នុងការឃុំខ្លួនចំនួនដប់នាក់ប៉ុណ្ណោះ ហើយជនជាប់ចោទបួននាក់ក្នុងចំណោម ដប់នាក់ដែលមានវត្តមានត្រូវបានពិភាក្សាដេញដោល។ តុលាការនឹងបន្តសវនាការជំនុំជម្រះលើករណីនេះនៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២១។ ប្រភពCCHR