សកម្មជនបក្សប្រឆាំងម្នាក់ទៀត ត្រូវជនមិនស្គាល់មុខលួចវាយប្រហារនឹងដុំថ្ម នៅម្ដុំស្តុបផ្សារដេប៉ូ រាជធានីភ្នំពេញ។ ហេតុការណ៍នេះកើតឡើង បន្ទាប់ពីសកម្មជនរូបនេះ មិនព្រមចុះចូលជាមួយគណបក្សកាន់អំណាច។ មន្ត្រីសង្គមស៊ីវិលយល់ថា អាជ្ញាធរគួរមានឆន្ទៈបើកការស៊ើបអង្កេត ស្រាវជ្រាវរកជនល្មើស យកមកផ្ដន្ទាទោស ដើម្បីចៀសវាងការចោទប្រកាន់ថា អាជ្ញាធររើសអើងនិន្នាការនយោបាយ។
ប្រភព RFA ៖ https://bit.ly/3dlDCi0