អាជ្ញាធរមូលដ្ឋាននិងប៉ូលិសនៃអធិការនគរបាលក្រុងប៉ោយប៉ែតមានគ្នាប្រមាណ ៥នាក់ បានសួររកលិខិតអនុញ្ញាតពីប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA) គឺលោក វន់ ពៅ ក្នុងពេលដែលលោកចុះចែកស្បៀងអាហារដល់ពលរដ្ឋក្រីក្រចំនួន ៩០គ្រួសារ ក្នុងភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។