តុលាការភ្នំពេញ បានបើកសវនាការជំនុំជម្រះលើសំណុំរឿងលោក រ៉ុង ឈុន មេសហជីព និងជាទីប្រឹក្សាសមាគមគ្រូបង្រៀនឯករាជ្យកម្ពុជា នៅព្រឹកថ្ងៃទិ១៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ លោក ជូង ជូងី មេធាវីរបស់លោក រ៉ុង ឈុន ប្រាប់សារព័ត៌មានថ្មីៗថា ក្រោយបញ្ចប់ការសួរដេញដោល ចៅក្រម មិនទាន់សម្រេចសេចក្តីអ្វីឡើយ ដោយប្រកាសថា សវនាការ នឹងត្រូវបន្តនៅថ្ងៃទី១០ ខែមីនា។