រដ្ឋបាលរាជធានីភ្នំពេញនឹងដាក់«ស្រឡាង»សម្រាប់ចម្លងពលរដ្ឋពីតំបន់ច្បារអំពៅទៅកាន់កោះពេជ្រនាពេលឆាប់ៗនេះ ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍សព្វថ្ងៃ នៅត្រង់ចំណុចស្ពានព្រះមុនីវង្ស ពិសេសនៅតាមបណ្តោយផ្លូវជាតិលេខ១។ បើតាមលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ គម្រោងដាក់ឱ្យដំណើរការស្រឡាងនេះ មានរយៈពេល២ឆ្នាំ។