ពិធីបុណ្យសមុទ្រប្រចាំឆ្នាំលើកទី៩ ជុំទី៣នឹងរៀបចំឡើងវិញនៅខែធ្នូ ឆ្នាំ២០២១ ក្នុងខេត្តព្រះសីហនុ។ លោក វ៉ាត់ ចំរើន អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាលើកឡើងដូច្នេះនៅក្នុងព្រឹត្តិការណ៍ «ជិះកង់នៃក្តីស្រឡាញ់» ថ្ងៃទី១៤ កុម្ភៈ ដែលធ្វើនៅខេត្តឆ្នេរសមុទ្រមួយនេះ។