លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៨ ខែកុម្ភៈ នេះ បានចេញអនុក្រឹត្យចំនួន២ ដែលផ្តោតលើការពង្រឹងវិធានការចត្តាឡីស័កដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងការកែសម្រួលមាត្រាស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិនៃជំងឺនៅតាមច្រកចេញចូល។