យុវជនខ្មែរថាវរៈ លោកស្រី ឈឿន ដារ៉ាវី សម្រេចកោរសក់ ដើម្បីបួងសួងដល់បុព្វបុរសដែលជា អ្នកតស៊ូ និងវត្ថុស័ក្ដិសិទ្ធិទាំងអស់ សូមឲ្យជួយថែរក្សា និងរកយុត្តិធម៌ដល់ខ្លួនឯង ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ។ មន្ត្រីសិទ្ធមនុស្សយល់ថា ការកោរសក់សម្ដែងមតិ ឬបង្ហាញជំនឿរបស់ខ្លួនទៅលើអ្វីមួយនោះ គឺជាសិទ្ធរបស់ពលរដ្ឋ និងអ្នកជាប់ឃុំ ដែលធ្វើឡើងដោយសន្តិវិធី។