អាជ្ញាធរមូលដ្ឋានឱ្យដឹងថា «សហគមន៍ព្រៃក្រញូង»ដែលការពារដោយសហគមន៍ ស្ថិតក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បានរងនូវការកាប់ទន្ទ្រានពីសំណាក់ឈ្មួញនិងប្រជាពលរដ្ឋចំណូលថ្មី ដើម្បីយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួន បើទោះជាអាជ្ញាធរខិតខំទប់ស្កាត់យ៉ាងណាក៏ដោយ។