តុលាការខេត្តកំពង់ឆ្នាំង នឹងប្រកាសសាលក្រមសំណុំរឿងហិង្សាក្នុងឆ្នាំ២០១៤ នៅឃុំតាជេស រវាងអ្នកភូមិឡពាង៥នាក់ និងដើមបណ្ដឹងជាអតីតកម្មករសំណង់របស់ក្រុមហ៊ុនខេឌីស៊ី (K.D.C) នៅថ្ងៃទី៣ ខែមីនា ក្រោយបញ្ចប់សវនាការនៅថ្ងៃទី១៨ កុម្ភៈ។ ពលរដ្ឋភូមិឡពាង ស្នើសុំតុលាការខេត្តកំពង់ឆ្នាំងទម្លាក់ចោលបទចោទ ព្រោះពួកគាត់មិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់ឡើយ។