លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានដាក់ចេញឲ្យអនុវត្ត គោលនយោបាយស្តីពីការគ្រប់គ្រងសំរាម សំណង់រឹង តាមទីប្រជុំជន រយៈពេល ១០ឆ្នាំ ពីឆ្នាំ ២០២០-២០៣០។ យោងតាមលិខិតចុះថ្ងៃទី ១៦ខែកុម្ភៈ ដែលទើបឃើញផ្សព្វផ្សាយនៅថ្ងៃសុក្រនេះ បានបញ្ជាក់ថា គោលនយោបាយនេះ មានចក្ខុវិស័យ ធ្វើឲ្យកម្ពុជាមានបរិស្ថានស្អាត ព្រមទាំងមានបំណងអនុវត្តប្រព័ន្ធគ្រប់គ្រងសំរាមតាមទីប្រជុំជន ឲ្យមានលក្ខណៈទំនើប។