ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន បានជំរុញ និងលើកទឹកចិត្តទៅដល់គ្រប់ស្ត្រីមានផ្ទៃពោះទាំងអស់ត្រូវទទួលបានការពិនិត្យថែទាំ ចាប់ពីពេលពពោះរហូតដល់ពេលសម្រាល និងបន្ទាប់ពីសម្រាលកូនរួច ដែលជាយុទ្ធសាស្ត្រសំខាន់មួយរបស់រាជរដ្ឋាភិបាលលើកកម្ពស់សុខភាពមាតា ទារក និងកុមារ ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សេវាសុខភាពជាសកលនៅកម្ពុជា។