ក្រសួងសុខាភិបាល បន្តចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម ដល់ក្រុមគ្រូពេទ្យ បុគ្គលិក-មន្ត្រីសុខាភិបាល និងកងកម្លាំង ទាំងអស់ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ។ ចាប់ពីថ្ងៃចន្ទ ទី២២ កុម្ភៈ នៅក្នុងរាជធានី- ខេត្ត ចំនួន១០ គឺរាជធានីភ្នំពេញ បាត់ដំបង បន្ទាយមានជ័យ ឧត្តរមានជ័យ ប៉ៃលិន កោះកុង ព្រះសីហនុ ស្វាយរៀង ពោធិ៍សាត់ និងខេត្តកែប។