ពលរដ្ឋដែលប្រកបរបរចិញ្ចឹមត្រីស្ទើតែប្រភេទ ពិសេសអ្នកត្រី«ឆ្តោ» កំពុងប្រឈមការខាតបង់ជាខ្លាំងព្រោះតែគ្មានទីផ្សារ។ បច្ចុប្បន្ន ត្រី«ឆ្តោ»ចាប់ចេញពីស្រះមានតម្លៃត្រឹម១ម៉ឺន៧រយរៀលប៉ុណ្ណោះ ហើយថែមទាំងលក់មិនចេញទៀត ព្រោះតែឈ្មួញមិនព្រមទិញត្រីពីពលរដ្ឋចិញ្ចឹមក្នុងស្រុក បែរជានាំចូលត្រីរបស់វៀតណាម មកផ្គត់ផ្គង់លើទីផ្សារខ្មែរទៅវិញ។ វារីវប្បករដែលចិញ្ចឹមត្រីឆ្តោ ជាច្រើនបានខ្ចីប្រាក់ពីស្ថាប័នហិរញ្ញាវត្ថុនានា សម្រាប់ប្រកបមុខរបរមួយនេះ។