កម្ពុជាកំពុងត្រៀមលក្ខណៈចូលរួមពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃនៃសហភាពអារ៉ាប់រួម នាថ្ងៃទី១តុលា ឆ្នាំ២០២១ ដោយមានជិត២០០ប្រទេស និងអង្គការអន្តរជាតិធំៗចូលរួម។ នេះបើតាមការចុះផ្សាយរបស់ក្រសួងក្រសួងពាណិជ្ជកម្ម ដោយបន្ថែមថា កម្មវិធីពិព័រណ៍លំដាប់ពិភពលោកនេះ រំពឹងមានមនុស្ស ប្រមាណ២៥លាននាក់ចូលរួមទស្សនា។