វេជ្ជបណ្ឌិតម្នាក់ដែលសង្ស័យឆ្លងជំងឺកូវីដ-១៩ គឺទទួលបានលទ្ធផលធ្វើតេស្តអវិជ្ជមាននៃជំងឺនេះ។ នេះជាការលើកឡើងរបស់លោក ទៀ បាញ់ ដោយបញ្ជាក់ប្រាប់ ThmeyThmey នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ថា បច្ចុប្បន្ន វេជ្ជបណ្ឌិតម្នាក់នោះ កំពុងចត្តាឡីស័កនៅគេហដ្ឋានផ្ទាល់ខ្លួន បន្ទាប់ពីរកឃើញថាបានប៉ះពាល់ផ្ទាល់ជាមួយអ្នកផ្ទុកជំងឺកូវីដ-១៩។