រាជរដ្ឋាភិបាលតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិបានសម្រេចស្នើសុំទិញវ៉ាក់សាំងបន្ថែមពីសាធារណរដ្ឋឥណ្ឌាចំនួន ៥ លានដូស ដោយក្នុងនោះកម្ពុជាបានស្នើសុំឱ្យមានការផ្គត់ផ្គង់វ៉ាក់សាំងនេះ ក្នុងដំណាក់កាលដំបូងចំនួន ១ លានដូស។