អ្នករត់តាក់ស៊ីត្អូញត្អែរពីចំនួនភ្ញៀវធ្លាក់ចុះ ក្រោយព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលមនុស្សជាង១០០នាក់ទៅហើយបានឆ្លងក្នុងចំណោមករណីសរុបជាង៦០០នៅកម្ពុជា។ ដោយសារចំណូលមិនអាចទូទាត់ជាមួយនឹងចំណាយ ជាពិសេសតម្លៃហ្គាស និងសាំង អ្នកប្រកបអាជីវកម្មនេះ មួយចំនួនបានសម្រេចផ្អាកដំណើរការបណ្តោះអាសន្ន។