លោក អ៊ៀ ម៉ាលី ជនជាតិខ្មែរ ដែលកំពុងរស់នៅក្នុងទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី លើកឡើងថា រដ្ឋាភិបាលអូស្ត្រាលី នឹងផ្តល់វ៉ាក់សាំងកូវីដ-១៩ ដល់មនុស្សគ្រប់គ្នា ដោយរួមទាំងជនបរទេស ដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលីផងដែរ។ លោក បញ្ជាក់ថា លោក នឹងទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅពេលរដ្ឋាភិបាលអូស្ត្រាលី អនុញ្ញាត។