ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកសរសើរកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈដែលអនុវត្តបានល្អក្នុងការចូលរួមធានានូវនិរន្តរភាពនៃដំណើរការអាជីវកម្ម ផលិតកម្ម និងពាណិជ្ជកម្មតាមរយៈការដាក់ចេញនូវវិធានការ សេចក្តីណែនាំ និងតាមដានត្រួតពិនិត្យមើលការអនុវត្តរបស់រោងចក្រសហគ្រាស គ្រឹះស្ថាន ព្រមទាំងការចូលរួមដោះស្រាយបញ្ហាពាក់ព័ន្ធនឹងការព្យួរ ឬបិទរោងចក្រ។