សមត្ថកិច្ចជំនាញកំពុងរៀបចំបំពេញបែបបទដើម្បីបណ្តេញបុរសជនជាតិបារាំងម្នាក់ចេញពីកម្ពុជា បន្ទាប់ពីកម្លាំងនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីស្នាក់នៅដោយខុសច្បាប់ ប្រើប្រាស់អាវុធខុសច្បាប់ និងបង្កការអុកឡុកវាយបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ នេះបើតាមលោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញកាលពីថ្ងៃពុធ។