ការសាងសង់ពន្ធនាគារថ្មីលើផ្ទៃដីទំហំ ១០ ហិកតា ស្ថិតនៅភូមិត្រពាំងតាសុខ ឃុំព្រៃមូល ស្រុករលាប្អៀ ត្រូវបានពន្យារពេលបណ្ដោះអាសន្ន ព្រោះប្រឈមនឹងវិបត្ដិកូវីដ ១៩។ ពន្ធនាគារថ្មីនេះ អាចដាក់ជនជាប់ឃុំបានប្រមាណ ២ ពាន់នាក់ ហើយដែលគ្រោងបញ្ចប់ការសាងសង់ក្នុងឆ្នាំនេះ។ នេះបើតាម លោក នុត សវនា អ្នកនាំពាក្យនៃអគ្គនាយកដ្ឋានពន្ធនាគារ។