រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ មានគោលបំណងរៀបចំវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈជូនដល់ទណ្ឌិត ដែលកំពុងជាប់ពន្ធនាគារនៅក្នុងប្រទេសកម្ពុជា ដើម្បីឱ្យពួកគេមានជំនាញច្បាស់លាស់មួយដែលអាចបង្កើតមុខរបរ សម្រាប់ចិញ្ចឹមជីវិត បន្ទាប់ពីពួកគេចេញពីពន្ធនាគារ។ គម្រោងនេះត្រូវបានបង្ហាញដល់អង្គការសហប្រជាជាតិ (UN) រួចរាល់ហើយ។