មន្ត្រីពន្ធនាគារខេត្តកណ្ដាលម្នាក់ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ចាប់ឃាត់ខ្លួន នៅថ្ងៃទី ២៥ ខែ កុម្ភៈ ឆ្នាំ ២០២១ និងត្រូវបានតុលាការចោទប្រកាន់ ពីបទឆបោក ពាក់ព័ន្ធករណីឆបោកប្រាក់ជាង ២ ០០០ ដុល្លារ ពីក្រុមគ្រួសារជនជាប់ឃុំម្នាក់ ដោយធានាជួយរត់ការដោះលែងសមាជិកគ្រួសាររបស់ពួកគេ មុនកាលកំណត់។