គិតចាប់ពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០២០ ដល់ថ្ងៃទី២៤កុម្ភៈ ឆ្នាំ២០២១នេះ រដ្ឋាភិបាលបានផ្ដល់សាច់ប្រាក់តាមរយៈប័ណ្ណសមធម៌ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះនៅអំឡុងពេលកូវីដ-១៩នេះ អស់ជាង២៣០លានដុល្លារ។ នេះបើតាមសេចជូនដំណឹងរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។