ប្រជាពលរដ្ឋបានបង្ហាញក្ដីព្រួយបារម្ភដូចៗគ្នាក្រោយ កម្ពុជាផ្ទុះព្រឹត្តការណ៍ឆ្លងចូលសហគមន៍ជាលើកទី៣នេះ។ ជាក់ស្ដែងប្រជាពលរដ្ឋរស់នៅភូមិតាងៅក្រោម សង្កាត់និរោធ ខ័ណ្ឌច្បារអំពៅ បានសម្តែងនូវក្តីបារម្ភ និងមួយចំនួនទៀតមិនហ៊ានចេញក្រៅផ្ទះឡើយ ជាពិសេសស្ត្រីមេផ្ទះប្ដូរពីការដើរផ្សារទិញម្ហូប ដោយងាកមកប្រើប្រាស់បន្លែបង្កានៅក្បែរផ្ទះវិញ។