នៅកម្ពុជា មានពលរដ្ឋ និងកងកម្លាំងយោធាចំនួន ៥៩, ៩២៨នាក់ បានចាក់វ៉ាក់សាំងកូវីដ-១៩ (COVID-19) ខណៈកំពុងមានការឆ្លងរាលដាលនៃជំងឺនេះ ចេញពីព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ ចំនួនមនុស្សដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នេះ ក្នុងនោះ មានពលរដ្ឋអាទិភាពជាង១,៣ម៉ឺននាក់ និងជិត៤,៨ម៉ឺននាក់ទៀត ជាកងទ័ព។ នេះបើតាមរបាយការណ៍ផ្សេងគ្នារបស់ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ។