មន្ត្រីអង្គការសហប្រជាជាតិប្រចាំកម្ពុជាបានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមន្ត្រីខេត្តព្រះសីហនុកាលពីថ្ងៃទី ២៣ ខែកុម្ភៈ ដើម្បីពិភាក្សាលើដំណើរការគម្រោង «ក្រុងព្រះសីហនុសម្រាប់ទាំងអស់គ្នា៖ លើកកម្ពស់ទីក្រុងស្អាត និរន្តរភាព និងបរិយាប័ន្ន» ដែលជាគម្រោងអនុវត្តដោយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកកិច្ចការសិទ្ធិមនុស្ស និងអង្គការសហប្រជាជាតិផ្នែកទីជម្រក (UN-Habitat)។