សាលារាជធានីភ្នំពេញ និងក្រសួងបរិស្ថានបំភ្លឺទៅក្រុមអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ៧ នាក់ ដែលចោទសួរពីការអភិវឌ្ឍតំបន់បឹងជើងឯក និងបឹងទំពុន ដោយក្រុមហ៊ុន ING Holdings ដែលថាធ្វើឱ្យប៉ះពាល់តំបន់ដីសើមនៅភាគខាងត្បូងទីក្រុងភ្នំពេញប្រឈមទឹកជំនន់ និងប៉ះពាល់ដល់សិទ្ធិមនុស្ស។