បុរសម្នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀងឃាត់ខ្លួន កាលពីថ្ងៃទី២៥ កុម្ភៈ ក្រោមហេតុផលថា ផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ បុរសដែលត្រូវបានឃាត់ខ្លួននេះ បានប្រើប្រាស់គណនីWechat និងហ្វេសប៊ុក បង្ហោះតាមក្រុមទំនាក់ទំនងសង្គម(Group Chat) ថា «យោងតាមសាលាក្រុងបាវិត បានជូនដំណឹងថា នៅក្រុងបាវិតមានករណីមនុស្ស២ ឬ៣នាក់ ឆ្លងជំងឺកូវីដ១៩ហើយ»។