ទីស្តីការគណៈរដ្ឋមន្រ្តី បានចេញសេចក្តីជូនដំណឹង (សជណ) ថា រដ្ឋាភិបាល យល់ព្រមឲ្យបណ្តេញចេញនិងលែងអនុញ្ញាតឲ្យចូលកម្ពុជាវិញ ចំពោះជនបរទេសណា ដែលមិនអនុវត្តតាមវិធានការសុខាភិបាល ដូចជា មិនធ្វើចត្តាឡីស័ក គេចវេះមិនព្រមចូលព្យាបាលជំងឺកូវីដ-១៩ និង មិនសហការផ្តល់ព័ត៌មានអំពីការស្រាវជ្រាវ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ជាដើម។ សជណនេះ ត្រូវបានផ្ញើជូនទៅលោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ហើយក៏ជាប្រធានគណៈកម្មការអន្តរក្រសួងប្រយុទ្ធនឹងជំងឺកូវីដ-១៩។