ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការបរិច្ចាគឈាម ក្រុមហ៊ុន Facebook នៅថ្ងៃទី ២៤ កុម្ភៈ បានដាក់ឱ្យដំណើរការនូវកម្មវិធីចុះឈ្មោះបរិច្ចាគឈាមនៅកម្ពុជាដោយចាប់ដៃគូជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាមរបស់ក្រសួងសុខាភិបាល។ តាមរយៈកម្មវិធីនេះ មជ្ឈមណ្ឌលផ្តល់ឈាមចំនួន ២២ ត្រូវបានបើកដំណើរការក្នុង Facebook។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន។