អាជ្ញាធររដ្ឋាភិបាលក្រុងភ្នំពេញចាប់ខ្លួនស្រ្តីថ្ងៃសុក្រ និងជាសកម្មជនគណបក្សសង្គ្រោះជាតិម្នាក់ នៅផ្សារអ៊ីអន២ (AEON2) នៅរសៀលថ្ងៃទី២៧ កុម្ភៈ។ កូនស្រីលោកស្រី ម៉ី សុផន គឺលោកស្រី ហឿង ណាត់ផាលី ចាតទុកការចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌ ធ្វើបាបប្រជាពលរដ្ឋស្លូតត្រង់ ។ រហូតមកដល់ពេលនេះ លោកស្រីព្យាយាមទាក់ទងទៅម្ដាយមិនបាននៅឡើយទេ ហើយលោកស្រីចង់ឱ្យអាជ្ញាធរបញ្ជាក់មូលហេតុចាប់ខ្លួនម្ដាយឱ្យបានច្បាស់លាស់។