មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបង្ហាញថា ៣ឆ្នាំក្រោយបទប្រមាថអង្គព្រះមហាក្សត្រ ត្រូវបានគេធ្វើវិសោធនកម្មបញ្ចូលទៅក្នុងក្រមព្រហ្មទណ្ឌ មានបុគ្គល ៨រូប ត្រូវរងការចោទប្រកាន់តាមមាត្រា ៤៣៧ ហើយ៣នាក់ក្នុងចំណោមនោះ ត្រូវបានកាត់ទោស។ មន្ត្រីអង្គការនេះថា ការចោទប្រកាន់ និងដាក់ទោសទណ្ឌលើអ្នកទាំងនោះមានកម្រិតធ្ងន់ធ្ងរពេក។