រដ្ឋាភិបាលបានដាក់ពង្រាយកម្លាំងនគរបាលនៅតាមខ្សែបន្ទាត់ព្រំដែនបន្ថែម ដើម្បីទប់ស្កាត់អ្នកឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្រោយពីអាជ្ញាធរនៅតាមបណ្តាខេត្តជាប់ព្រំដែន បានឃាត់ខ្លួនមនុស្សប្រមាណ៦០០នាក់ឱ្យទៅធ្វើចត្តាឡីស័កជាបន្តបន្ទាប់។