កសិករតាមតំបន់ខ្លះ ចាប់ផ្ដើមប្រមូលផលស្រូវប្រាំង ជាបណ្ដើរៗហើយ។ ស្រូវប្រាំងឆ្នាំនេះ បានផលគួរសម និងបានថ្លៃគ្រាន់។ តែ អ្នកជំនាញកសិកម្ម ជំរុញឱ្យរដ្ឋាភិបាលស្ដារ និងកសាងហេដ្ឋារចនាសម្ព័ន្ធ ឱ្យមានប្រភពទឹកគ្រប់គ្រាន់ សម្រាប់ការធ្វើស្រែប្រាំង នៅឆ្នាំក្រោយ។