លោកវេជ្ជបណ្ឌិត គឹម សួរភិរុណ ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ចាម អះអាងថា គិតមកដល់ត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ មន្ទីរសុខាភិបាលខេត្តកំពង់ចាម មានមនុស្ស២២៣នាក់ហើយ ដែលចូលរួមពិធីមង្គលការ ក្នុងភូមិកោះតូច ឃុំពាមជីកង ស្រុកកងមាស បានទៅផ្តល់សំណាកធ្វើតេស្តរកវីរុសកូវីដ-១៩។