មន្ត្រីនគរបាលមូលដ្ឋានបាននិយាយកាលពីម្សិលមិញថា បុរសម្នាក់បានរងរបួសយ៉ាងដំណំ បន្ទាប់ពីគាត់បើកត្រាក់ទ័រភ្ជួរដី ដើម្បីដាំដំឡូងមីហើយប៉ះចំគ្រាប់មីនតោនបណ្ដាលឲ្យផ្ទុះ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ នៅចំណុចភូមិសាមគ្គី ឃុំត្រពាំងប្រិយ៍ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។