ឯកសារចុះឈ្មោះ គណបក្សថ្មីរបស់អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្រ្គោះជាតិ ត្រូវបានដាក់ទៅក្រសួងមហាផ្ទៃ ដើម្បីចុះបញ្ជីជាផ្លូវការហើយនៅថ្ងៃនេះ។ គណបក្សនេះមានឈ្មោះថា គណបក្សកែទម្រង់កម្ពុជា។ នេះបើតាមលោក អ៊ូ ចន្ទរ័ត្ន អតីតមន្ត្រី ជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ។ ជាការកត់សម្គាល់រូបភាពឡូហ្គូ គណបក្សថ្មីនេះ គឺស្រដៀងនឹងរូបឡូហ្គូរបស់អតីតគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលកម្ពុជារំលាយនៅឆ្នាំ២០១៧កន្លងទៅ។ ការបង្កើតគណបក្សថ្មីរបស់អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ គឺធ្វើឡើង ខណៈការបោះឆ្នោតឃុំនឹងឈានចូលមកដល់នៅឆ្នាំក្រោយនេះ៕