ក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ចាប់ដៃគ្នាបង្កើតឱ្យមានច្បាប់ទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩

2021-03-01 17:35:00 4637 Views

សេចក្តី​ព្រាងច្បាប់​ថ្មី​ស្តី​ពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត ​ត្រូវ​បាន​គណៈ​រដ្ឋមន្រ្តី​កម្ពុជា​ក្រោម​វត្តមាន​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន សែន ​បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​និង​អនុម័ត​ជា​បន្ទាន់​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ​។ ​សេចក្តី​ព្រាងច្បាប់​ថ្មីនេះ ​មាន​៦​ជំពូក​ និង​១៨​មាត្រា ​ហើយ​ត្រូវ​បាន​បញ្ជូន​បន្ត​ទៅកាន់​រដ្ឋសភា ​ដើម្បី​បើក​កិច្ច​ប្រជុំ ​និង​អនុម័ត​។ លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជាបានគូសបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិនៅព្រឹកថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ថ្មីនេះ ត្រូវរៀបចំធ្វើឡើងជាបន្ទាន់ ដើម្បីឱ្យទាន់សភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា។ លោកបន្តថា ការបង្កើតឱ្យមានសេចក្តីព្រាងច្បាប់នេះឡើង គឺដើម្បីឱ្យការអនុវត្តចំណាត់ការទប់ស្កាត់ជំងឺកូវីដ១៩រឹតរឹងតែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។


ផែនទី​លទ្ធផល​បោះឆ្នោត​

ភាពមិនប្រក្រតីនៃការបោះឆ្នោត​ឆ្នាំ២០១៣​

...

ស្តាប់​ការ​ផ្សាយ​វិទ្យុសម្លេង​សង្គម​ស៊ី​វិល​​ តាម​ប្រព័ន្ធអ៊ិនធើ​ណែត

7:30AM​-​8:30AM
VOC on Ustream

Ask the Candidate​

COMFREL FACEBOOK PAGE​



ប្រភពព័ត៌មានបោះឆ្នោតផ្សេងៗ

គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត គណៈ​កម្មាធិការ​អព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះ​ឆ្នោត​ដោយ​សេរី​ និងត្រឹម​ត្រូវ​នៅកម្ពុជា NDI_logo IRI_logo afrel_logo idea_logo CPP_logo SRP_logo Human Rights Party Norodom Ranariddh Party វិទ្យុអាស៊ីសេរី សំឡេងសហរដ្ឋអាមេរិក សំលេងសង្គម​ស៊ី​វិល (VOC) វិទ្យុភាសារបារាំងអន្តរជាតិ Phnom-Penhpost ដើមអម្ពិល kampucheathmey kohsantepheap_logo CEN
Power by:
Butterflywrk គណៈកម្មាការដើម្បីការបោះ​ឆ្នោត​ដោយ​សេរីនិង​យុត្តិធម៌​នៅកម្ពុជា