ជប៉ុនបានផ្តល់ជំនួយជិត ៣ លានដុល្លារអាមេរិកដល់គណៈកម្មការទន្លេមេគង្គហៅកាត់ថា (MRC) ដើម្បីគាំទ្រដល់ការអនុវត្តផែនការយុទ្ធសាស្ត្រថ្មីរបស់ខ្លួនក្នុងការលើកកម្ពស់ការងារតាមដាន និងការព្យាករកម្រិតទឹកទន្លេមេគង្គ ខណៈទឹកទន្លេនេះជួបបញ្ហាលំហូរទឹកទាបចាប់ពីឆ្នាំ ២០១៩ មកដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពអ្នករស់នៅតាមដងទន្លេមេគង្គ។