ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធាណរដ្ឋកូរ៉េលោក ឡុង ឌីម៉ង់ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃអាទិត្យថា ក្រុមការងារស្ថានទូតបានជួយអន្តរាគមន៍ដល់ពលករខ្មែរម្នាក់ដែលមានជំងឺបាត់បង់ស្មារតីឱ្យបានត្រឡប់ទៅកាន់ប្រទេសកម្ពុជា វិញហើយ បន្ទាប់ពីបានជួយអន្តរាគមន៍នាំយកទៅព្យាបាលនៅមន្ទីរពេទ្យក្នុងប្រទេសកូរ៉េបានធូរស្រាលឡើងវិញ។