រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បដិសេធចំពោះការចោទប្រកាន់ថា មានការឃុបឃិតក្នុងជំនួញនៃការនាំចូលជ្រូកពីប្រទេសថៃ ដោយលោកអះអាងថា អ្វីគ្រប់យ៉ាងដែលក្រសួងបានធ្វើគឺដើម្បីទប់ស្កាត់ការនាំចូលយ៉ាងអនាធិបតេយ្យដែលនាំឱ្យមានជំងឺឆ្លងដ៏កាចសាហាវនៅក្នុងប្រទេស។